Skip to Content

តើ​លោក ហ៊ុន សែន ជា​មេដឹកនាំ​ផ្ដាច់ការ​ឬ​ជា​មេដឹកនាំ​បែប​សម្រប​សម្រួល?

hunsen_0.jpg

ក្រុម​អ្នក​ឃ្លាំ​មើល​អំពី​ការ​ដឹកនាំ​នៅ​កម្ពុជា បាន​វាយ​តម្លៃ​ដល់​បុគ្គលិក​លក្ខណៈ​របស់​មេដឹកនាំ​រដ្ឋាភិបាល​ថា ជា​មេដឹកនាំ​ផ្ដាច់ការ និង​ការ​ដឹកនាំ​ដោយ​យក​មាត់​ជា​ច្បាប់។

ក្រុម​អ្នក​វិភាគ​អំពី​គោលនយោបាយ​ដឹក​នាំ​ក្នុង​ប្រទេស​កម្ពុជា បាន​ចូល​រួម​បកស្រាយ​អំពី​បុគ្គលិក​លក្ខណៈ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ជា​មេដឹកនាំ​ដែល​យក​មាត់​ជា​ច្បាប់ មាន​ចរិត​ឆាប់​ខឹង​ច្រឡោត និង​អត្តនោម័តិ។ ...​អាន​ត​»

មន្ត្រី​បក្ស​ប្រជា​ជន​គំរាម​សម្លាប់​សមាជិក​បក្ស​ប្រឆាំង

មាន​សេចក្ដី​រាយ​ការណ៍​ពី​ខេត្ត​រតនគិរី​មក​ថា មន្ត្រី​គណ​បក្ស​ប្រជា​ជន​​ខេត្ត​នេះ​ម្នាក់ បាន​គំរាម​សម្លាប់​ប្រជាជន​ណា​ដែល​ចង់​​ចូល​រួម​គណ​បក្ស​សម​រង្ស៊ី។

ប្រជា​ពល​រដ្ឋ​ភូមិ​ណង​ហៃ ក្នុង​ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី បាន​ចោទ​ប្រកាន់​លោក ធំ ប៊ុន​ថុង នាយក​សាលា​បឋម​សិក្សា​ភូមិ​ណង​ហៃ និង​ជា​មន្ត្រី​គណ​បក្ស​ប្រជា​ជន​ក្នុង​មូលដ្ឋាន​នោះ​ថា រើសអើង និង​រំលោភ​សិទ្ធិ​ប្រជា​ពល​រដ្ឋ ស្ដីពី​ការ​ជ្រើស​រើស​គណ​បក្ស​នយោបាយ។ ...​អាន​ត​»

អាជ្ញាធរ​ទម្លាក់​ស្លាក​សញ្ញា​បក្ស​សម​រង្ស៊ី​នៅ​បាត់ដំបង និង​ប៉ៃលិន

srp_logo.jpg

ជា​រៀង​រាល់​ឆ្នាំ គេ​សង្កេត​ឃើញ​ថា នៅ​ពេល​រដូវ​បោះ​ឆ្នោត​ជិត​ចូល​មក​ដល់ ជម្លោះ​រវាង​គណ​បក្ស​នយោបាយ​នានា ក៏​ចាប់​ផ្ដើម​កើត​ឡើង​ដែរ។

អាជ្ញាធរ​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២២ ខែ​សីហា ឆ្នាំ​២០១១ នេះ បាន​បញ្ជូន​កង​កម្លាំង​ប៉ូលិស​ជា​ច្រើន​នាក់ ចុះ​រឹប​អូស​យក​ស្លាក​សញ្ញា​គណ​បក្ស​សម​រង្ស៊ី​ជា​ច្រើន​យក​ទៅ​រក្សា​ទុក​នៅ ​សាលា​ក្រុង និង​ស្នងការដ្ឋាន​ប៉ូលិស ក្រោយ​ពី​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​បាន​នាំ​គ្នា​ចុះ​បោះ​បង្គោល​ដាំ​តាម​ សេចក្ដី​ជូន​ដំណឹង​របស់​ខ្លួន នៅ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន។ ...​អាន​ត​»

ពលរដ្ឋ​នៅ​ស្វាយរៀង​បារម្ភ​ពី​បញ្ហា​វៀតណាម​ចូល​បូម​ខ្សាច់​

preyveng-v.jpg

ប្រជាពលរដ្ឋ​ចំនួន ៤​ឃុំ នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង បាន​ចោទ​អាជ្ញាធរ​មូលដ្ឋាន​នេះ​ថា បាន​អនុញ្ញាត​ឲ្យ​ទូក​បូម​ខ្សាច់​វៀតណាម ចូល​មក​ធ្វើ​សកម្មភាព​បូម​ខ្សាច់​តាម​ទន្លេ បណ្ដាល​ឲ្យ​បាក់​ដី​ស្រែ​ពលរដ្ឋ​ដែល​ធ្លាប់​បង្កបង្កើន​ផល​អស់​ជា​ច្រើន​ ហិកតារ​ចូល​ទៅ​ក្នុង​ទន្លេ។

ពលរដ្ឋ​ចំនួន ៤​ឃុំ គឺ​ឃុំ​គគីរ ឃុំ​អំពិល ឃុំ​ដូង និង​ឃុំ​កំពង់ត្រាច ស្ថិត​ក្នុង​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង កំពុង​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ដី​ស្រែ​ចម្ការ​ធ្លាប់​បង្ក​បង្កើន​ផល​ បណ្ដាល​មក​ពី​ភាព​អនាធិបតេយ្យ​នៃ​ទូក​បូម​ខ្សាច់​វៀតណាម ​ចូល​មក​ធ្វើ​សកម្ម​ភាព​បូម​​ខ្សាច់​ក្នុង​មូលដ្ឋាន ហើយ​អាជ្ញាធរ​មិន​មាន​វិធានការ​ទប់​ស្កាត់។ ...​អាន​ត​»

សម្តេច​ឪ-ស​ម្តេច​ម៉ែ ​ព្រះរាជ​ទាន​​អំណោយ​​ថ្លៃថ្លា​ដល់​​កង​ទ័ព​​ការពារ​​ទឹកដី​និង​ប្រជាពលរដ្ឋ​​​ភៀសសឹក

Khmer-father-king.jpg

រាជធានីភ្នំពេញ ៖ យោងតាម​​ការ​ថ្វាយ​យោ​បល់​ពី​សម្តេច​​ចៅហ្វាវាំង​​គង់ សំអុល ​ឧប​នាយករដ្ឋ​ រដ្ឋ​មន្ត្រី​​​ព្រះបរមរាជ​វាំង​ ដល់​ព្រះ​វរ​រាជ​​បិតា​ជាតិខ្មែរ ​និង​សម្តេច​​ព្រះ​វរ​រាជមាតា​ជាតិខ្មែរ​ ដើម្បី​​ព្រះ​​​រាជ​ទានអំណោយ​​​ថ្លៃ​ថ្លា​ដល់​កង​​ទ័ព​កម្ពុជាដ៏ក្លាហាន​​ អង់អាច​​ការពារ​ទឹកដី​​នៅ​សមរ​ភូមិន​​​មុខ​តាមខ្សែ​​បន្ទាត់ព្រំដែន​​ ព្រះវិហារ ​និង​ប្រជា​ពលរដ្ឋ​​​​ភៀស​សឹក​​នោះ នា​ពេល​ថ្មី​ៗ​នេះ​​សម្តេច​​ឪ ព្រះ​មហា​​វីរក្សត្រ​​ ព្រះបាទ​​នរោត្តម​​ សីហនុ ​និង​សម្តេច​​ម៉ែ ព្រះ​មហា​ក្សត្រី​នរោត្តម ​មុនិនាថ សីហនុ ​បាន​សព្វ​ព្រះ​​​រា​ជ​ហឫទ័យ​​ ព្រះ​រាជ​​ទាន​​​អំណោយថ្លៃ​ថ្លា​​​ជូនដល់​កង​ទាហាន​​ការ​ពារទឹកដី ...​អាន​ត​»

សេចក្តី​ប្រកាស​របស់​​​សម្តេច​ឪ​អំពីប្រាសាទព្រះវិហារ

Sihanuk.jpg

កាលពីថ្ងៃទី​៨ កុម្ភៈ ២០១១ សម្តេច​ឪ ព្រះ​មហាវីរក្សត្រ​​​ទ្រង់​​​ចេញសេចក្តី​ប្រកាស​មួយ​អំពី ប្រាសាទព្រះវិហារ ដែល​​សេចក្តីប្រកាស​នេះ​​​របស់​ព្រះអង្គ​​ កោះសន្តិភាព​សូម​បកប្រែ​ក្រៅ​ផ្លូវ​ការ​​ដូចតទៅ ៖ សៀម​ហៅថៃ តែង​ចង់​បាន​​​ជា​និច្ច​​នូវ​ប្រា​សាទ​ព្រះ​វិហារ​​របស់ខ្មែរ ។​ ...​អាន​ត​»

រៀបចំ​មាតិកា


Information News

Dear All, It's very easy to post on our Blog. You just register (free) to become as a member with us, then you can post your idea to spread out the world knows that what happen in Cambodia.

Khmer Unicode Fonts

Most articles on our Blog as a Khmer. Thus, you should install Khmer fonts on your computer first. Click here to download Khmer Unicode Fonts.